គណៈកម្មការទី៣ព្រឹទ្ធសភា អនុញ្ញាតឲ្យតំណាងអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ2025
នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធីប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃព្រឹទ្ធសភា(គណៈកម្មការទី៣ព្រឹទ្ធសភា) បានអនុញ្ញាតឲ្យតំណាងវេទិកានៃអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងគោលបំណងសម្តែងការអរគុណចំពោះកិច្ចសហប្រតិបត្តិការក្នុងការរៀបចំពិភាក្សាលើការអនុវត្ត និងតាមដានយន្តការធ្វើការរួមគ្នា ដើម្បីកំណែទម្រង់ប្រកដោយ ប្រសិទ្ធភាពលើអភិបាលកិច្ចល្អក្នុងវិស័យដីធ្លី និងធនធានធម្មជាតិ ជម្រាបជូនពីផែនការសកម្មភាពសំខាន់ៗសម្រាប់ឆ្នាំ២០១៥ និងពិភាក្សាពីកិច្ចសហប្រតិបត្តិការបន្តរវាងសង្គមស៊ីវិល និងគណៈកម្មការទី៣នៃព្រឹទ្ធសភា៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ