ឯកឧត្តមបណ្ឌិតម៉ុង ប្ញទ្ធី ដឹកនាំគណៈប្រតិភូគណៈកម្មការទី៣នៃព្រឹទ្ធសភា អញ្ជើញទស្សនាការតាំងពិព័រណ៍ (ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤)
ថ្ងៃទី 9 ខែតុសា ឆ្នាំ2025
នៅមជ្ឈមណ្ឌលសន្និបាទនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ចូលរួមទស្សនាការតាំងពិព័រណ៌ពាណិជ្ជកម្មកសិកម្ម គ្រឿងចក្រ ទេសចរណ សណ្ឋាគារ ភោជនីយអាហារ និងសម្ភារប្រើប្រាស់ផ្សេៗជាច្រើនទៀត។
សូមបញ្ជាក់ថា ការតាំងពិព័រណ៌នេះ ក៏មានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ចូលរួមបង្ហាញពីផលិតផលកសិកម្ម និងពូជស្វាយដែលបង្កាត់ តាមបែបបច្ចេកទេស ខ្ពស់បំផុត ជូនសាធារណជនទស្សនាផងដែរ។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនជាច្រើនបានទទួលស្វាគមន៍គណៈប្រតិភូ និងបានធ្វើបទឧទ្ទេសនាមជូនពាក់ព័ន្ធទៅនឹងផលិតផលរបស់ខ្លួន ក៏ដូចជា គ្រឿងចក្ររបស់ក្រុមហ៊ុននីមួយៗ។
ដោយឡែក ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ក៏បានធ្វើបទឧទ្ទេសនាមជូន អំពី បច្ចេកវិទ្យាក្នុងការបង្កាត់ពូជស្វាយ ដែលមានលក្ខណៈពិសេស និងទទួល បានទិន្នផលខ្ពស់សម្រាប់នាំចេញទៅក្រៅប្រទេស ព្រមទាំងបដិសណ្ឋារកិច្ចទទួលសម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ដែលព្រះអង្គយាងទតការ តាំងពិព័រណ៌នេះផងដែរ។
រូបភាព និងអត្ថបទ ៖ គណៈកម្មការទី៣
អត្ថបទពាក់ព័ន្ធ