Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ចុះសិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 2 ខែឧសភា ឆ្នាំ2025
com3_01-05-2014-1
com3_01-05-2014-2 com3_01-05-2014-3
នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ   គណៈប្រតិភូគណៈ កម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានជួប ពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តបន្ទាយមាន ជ័យ ដឹកនាំដោយឯកឧត្តម គោស៊ុំ សារឿត អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីសិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យជា សមត្ថកិច្ចរបស់គណៈកម្មការដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត សភាពាណិជ្ជកម្មខេត្ត និងតំណាងអាជីវក។
ឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ខេត្ត បន្ទាយមានជ័យ មានប្រជាពលរដ្ឋសរុប៧២៣.៩៥២នាក់ ប្រកបមុខរបរធ្វើកសិកម្មជាចម្បងចំនួន ២៣៤.៥៨៣នាក់ ស្មើនឹង៥៤.៤២%។ខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន០៣កន្លែងគឺតំបន់សេដ្ឋកិច្ច ពិសេសអូរនាង ប៉ោយប៉ែត និងសិរីសោភ័ណ្ឌ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា    ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ និងមានការនឹករលឹកចំពោះថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាពល- រដ្ឋ។
ឯកឧត្តម បានបន្តមានប្រសាសន៍ថា ដើម្បីឆ្លើយតបបានយ៉ាងត្រឹមត្រូវទៅនឹងមុខងារទាំងបីរបស់ ព្រឹទ្ធសភាគឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារជាតំណាង គណៈកម្មការទាំង៩ព្រឹទ្ធសភា ក៏មានមុខងារបីដែរ គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារផ្តល់ព័ត៌មាន។ ហើយមុខងារជា តំណាងឲ្យម្ចាស់ ឆ្នោតទាំងមូលក៏អាចអនុវត្តតាមរយៈគណៈកម្មការនានាបានដែរ ពីព្រោះថាគណៈ កម្មការនានាដើរតួនាទីជាស្ថាប័នព្រឹទ្ធសភាទាំងមូលតាមវិស័យដែលជាសមត្ថកិច្ចរបស់គណៈកម្មការនីមួយៗ។
ឯកឧត្តម បានបន្តមានប្រសាសន៍ទៀតថា គោលបំណងនៃដំណើរបេសកកម្មគឺដើម្បីសិក្សាឈ្វេងយល់ និងធ្វើការសម្រង់ព័ត៌មាននានាដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថ កិច្ចរបស់គណៈកម្មការ ដោយផ្តោត ទៅលើ ទី១-ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងលទ្ធផលនៃការអភិវឌ្ឍ របស់ឃុំ-សង្កាត់ ស្រុក-ខណ្ឌ ក្នុងខេត្តនាពេលបច្ចុប្បន្ន ទី២-ការងារនឹងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធ ទៅនឹងសមត្ថកិច្ចរបស់  គណៈកម្មការដូចជា៖ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ទី៣-ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹង ការ ពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា។
ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការវិនិយោគគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងជាសសៃឈាមរបស់ ប្រជាពលរដ្ឋ ដូច្នេះហើយរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទាក់ទាញអ្នកវិនិយោគពី បណ្តាប្រទេសនានាមកធ្វើការវិនិយោគនៅកម្ពុជា ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាល ពីពេលថ្មីៗនេះ នៅប្រទេសអាហ្សាបៃហ្សង់ និងប៊ែលឡារុស សម្តេចបានស្នើដល់រដ្ឋាភិបាល នៃប្រទេសទាំងពីរបញ្ជូន អ្នកវិនិយោគមកធ្វើការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
បន្ទាប់មកគណៈប្រតិភូ អមដំណើរដោយឯកឧត្តម គោស៊ុំ សសារឿត អភិបាលនៃ គណៈអភិបាលខេត្ត បន្ទាយមានជ័យ និងអាជ្ញាធរខេត្តគ្រប់លំដាប់ធថ្នាក់ បានអញ្ជើញទស្សនកិច្ចរោងចក្រសិរីសោភ័ណ្ឌ អ៊ីនដាសស្ទាល ផាក ដែលជារោងចក្រដ៏ធំមួយក្នុងខេត្តបន្ទាយ មានជ័យ ផលិតជាសម្លៀកបំពាក់សម្រាប់ នាំចេញទៅបរទេស៕

រូបភាព និងអត្ថបទ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី