Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា អញ្ជើញដឹកនាំគណៈប្រតិភូអង្គការគ្រូពេទ្យសង្គ្រោះអន្តរជាតិ(International Medical Relief) ចុះទៅពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ

   ថ្ងៃទី 3 ខែមករា ឆ្នាំ2025
com3_3_1_2014_1 com3_3_1_2014_2
កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្ម-ការទី៣នៃព្រឹទ្ធសភា បានដឹកនាំ គណៈប្រតិភូអង្គការគ្រូពេទ្យសង្គ្រោះអន្តរជាតិ(International Medical Relief)ចុះទៅពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតំបន់អភិវឌ្ឍន៍កែវផុសឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា អង្គការគ្រូពេទ្យសង្គ្រោះអន្តរជាតិ គឺជាអង្គការមិនស្វែងរកកម្រៃមួយ និង ដោយបានទទួលព័ត៌មានពីឯកឧត្តម ស្បោង សារ៉ាត់ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អង្គការនេះ បានសម្រេចចិត្តក្នុងការផ្តល់សេវាការព្យាបាលជំងឺជូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍នេះ ដោយឥតគិថ្លៃ។
ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ផងដែរថា អង្គការគ្រូពេទ្យសង្គ្រោះអន្តរជាតិនេះ មានវេជ្ជបណ្ឌិតស្ម័គ្រចិត្ត និងបុគ្គលិកដែល ធ្វើការព្យាបាលដោយផ្តល់ថ្នាំ ប្រើប្រាស់មិនហួសការកំណត់ក្នុងតម្លៃមិនលើសពី$250,000សម្រាប់ទ្រទ្រង់ ដល់សេវា ព្យាបាលមិនលើសពីមួយសប្តាហ៍នោះទេ ហើយអ្នកជំងឺទូទៅជាមធ្យមចាប់ពី២០០ ទៅ៣០០នាក់ ក្នុងមួយថ្ងៃ ដែលការព្យាបាលនេះ គឺ ផ្តោតសំខាន់ទៅលើបីសមាសភាព : ការព្យាបាលជំងឺ ធ្ងន់ធ្ងរស្រួចស្រាវ ព្យាបាលធ្មេញ និងការបង្រៀនពីសុខភាពសហគមន៍ ហើយអង្គការនេះបានសន្យានឹងខិតខំ ប្រឹងប្រែងនាំយកមកនូវថ្នាំសង្កូវសំខាន់ៗសម្រាប់ការព្យាបាលអ្នកជំងឺនិងសំណូមពរដល់អ្នកស្ម័គ្រចិត្តឲ្យចូលរួមក្នុងការ ស្វែងរកឱសថព្យាបាល ដើម្បីជួយដល់ការងាររបស់អង្គការនេះនៅថ្ងៃព្យាបាលផងដែរ៕

អត្ថបទ និងរូបភាព៖ លេខាធិកាអមគណៈកម្មការទី៣


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី