ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីមិទ្ទិញជួបជុំបុគ្គលិក កម្មករ និងប្រជាពលរដ្ឋ
ថ្ងៃទី 3 ខែមករា ឆ្នាំ2025
កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈ-កម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទិញជួបជុំបុគ្គលិក កម្មករ ប្រជាពលរដ្ឋនាដំណាច់ឆ្នាំ២០១៣ នៅភូមិឫទ្ធី១
ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា អភិបាលនៃ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំស្រុក ឃុំ បុគ្គលិក កម្មករ សិស្សានុសិស្ស ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋប្រមាណ ៧.៥០០នាក់។ ក្នុងពិធីមិទ្ទិញនេះ តំណាងបុគ្គលិក កម្មករ ក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប ក៏បានជម្រាបជូន ដល់គណៈអធិបតី ភ្ញៀវជាតិ អន្តរជាតិ ផងដែរ អំពី ប្រវត្តិនៃការចាប់ផ្តើមដំណើរការ ក្រុមហ៊ុន, ស្ថានភាពបុគ្គលិក កម្មករនៅតំបន់អភិវឌ្ឍន៍គឺមានជាង១០.០០០នាក់ ដំណាំដូងប្រេង គិតត្រឹម ឆ្នាំ២០១៣ដាំបានចំនួន១៤.៦៦៧ហិកតា កៅស៊ូដាំបានចំនួន២.៥០០ហិកតាធ្វើស្រែបានចំនួន២៥០ហិកតា កសិដ្ឋានចិញ្ចឹមជ្រូកក្នុងឆ្នាំ២០១៣ផលិតជ្រូកសាច់បានចំនួន៨០.០០០ក្បាលនិងផលិតកូនបានចំនួន៨៤.-
០០០កូន ,ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រ រួមមាន : សាងសង់ផ្លូវកៅស៊ូបាន១ខ្សែ ប្រវែង១៥គីឡូម៉ែត្រ មានទំហំ៧ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់ចំណុចពីភូមិតានៃ ទៅកាន់កំពង់ផែឧកញ៉ា ម៉ុង , សាងសង់ផ្លូវមេក្រាលគ្រួសក្រហមបានចំនួន១.៦០០គីឡូម៉ែត្រ , សាងសង់ទំនប់ទឹកចំនួន៧៣កន្លែង ជីកប្រឡាយប្រវែងប្រមាណ១.២៣០គីឡូម៉ែត្រ សាងសង់លូស៊ីម៉ងត៍និងស្ពានបានជាង១.០០០កន្លែង។ សូមបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ គឺសុទ្ធតែជាស្នាដៃរបស់ឯកឧត្តមបណ្ឌិតនិងលោកជំទាវ។
ក្នុងឱកាសនៃពិធីមិទ្ទិញនេះ ឯកឧត្តមបណ្ឌិតក៏បានមានមតិសំណេះសំណាល និងផ្តាំផ្ញើការសួរសុខទុក្ខពី សម្តេចទាំងបី គឺ សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធាន ព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា- ណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរនិងយកចិត្តទុកដាក់ អំពី សុខទុក្ខ និងជីវភាពរស់នៅរបស់ បងប្អូនជានិច្ច។
ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់បុគ្គលិក កម្មករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើយ៉ាងណាខិតខំ ថែរក្សានូវអ្វីដែលក្រុមហ៊ុនបានស្ថាបនាឡើងឱដូចជារបស់ខ្លួនឯ ពីព្រោះថា បើក្រុមហ៊ុនទទួលបានផល ច្រើន នោះជីវភាពបងប្អូនក៏បានធូរធារទៅតាមនោះដែរ ហើយជាពិសេស ខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និង សូមកុំធ្វើចំណាកស្រុកទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស ពីព្រោះប្រទេស យើងក៏មានការងារធ្វើ និងមានប្រាក់ខែសមរម្យដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតក៏បានបំពាក់គ្រឿងឥស្សរិយយសជូនដល់ព្រះសង្ឃ បុគ្គលិកមន្ត្រីរាជ- ការដែលមានស្នាដៃល្អក្នុងការជួយជាតិមាតុភូមិ និងបានរៀបចំពិធីជប់លៀងជូនដល់បុគ្គលិក កម្មករ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងជាង ៧.៥០០នាក់ដែលបានចូលរួម ក្នុងនោះក៏មានសិល្បៈល្ខោន បាសាក់ និងតន្ត្រីសម័យសំដែងជូនទស្សនានិងរាំលេងកំសាន្តផងដែរ ហើយជានិច្ចកាលឯកឧត្តមបណ្ឌិត តែងតែរៀបចំពិធីមិទ្ទិញជួបជុំ និងជប់លៀងជូនរៀងរាល់ដំណាច់ឆ្នាំសកល៕
រូបភាព និងអត្ថបទៈលេខាធិការអមគណៈកម្មការទី៣