នៅការិយាល័យគណៈកម្មការទី៣នៃព្រឹទ្ធសភា អគារ C វិមានរដ្ឋចម្ការមន នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង១៦ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអនុញ្ញាតឲ្យM.r Jordan J. Kunderតំណាងក្រុមហ៊ុន Agritech Solutions Cambodia មកពីប្រទេសអ៊ីស្រាអែល ចូលជួប សំដែងការគួរសមនិងពិភាក្សាការងារដើម្បីរកឱកាសមកវិនិយោគរួមគ្នានៅកម្ពុជា ដោយផ្តោតសំខាន់ ទៅ លើប្រព័ន្ធស្រោចស្រព ទំនើបគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ។ ឯកឧត្តមបណ្ឌិតបានជម្រាបជូន អំពី បញ្ហាប្រឈមរបស់ឯកឧត្តម គឺ ការប្រាក់នៅធនាគារមានតម្លៃខ្ពស់ និងតម្លៃនៃការធ្វើប្រព័ន្ធស្រោចស្រពក៏ថ្លៃ និងសំណូមពរសូម M.r Jordan J. Kunderជួយរកដំណោះ ស្រាយលើបញ្ហានេះ។ M.r Jordan J. Kunder ក៏បានជម្រាបជូនដែរថា ប្រព័ន្ធស្រោចស្រពនេះមានលក្ខណៈទំនើប គ្រប់គ្រង ដោយប្រព័ន្ធកុំព្យូទ័រ ដែលអាចបញ្ជូនទៅទាំងទឹកនិងជីជាមួយគ្នាតែម្តង ហើយសម្រាប់ដំណាំវិញ គឺ ទទួល បានផលល្អជាងប្រព័ន្ធស្រោចស្រពធម្មតា ដោយឡែកចំពោះសំណូមពរដែលឯកឧត្តមបានលើកឡើង គឺ លុះត្រាតែចុះទៅពិនិត្យមើលទីតាំងជាក់ស្តែងជាមុនសិនទើបអាចឆ្លើយតបបាន។ ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនផងដែរថាប្រព័ន្ធស្រោចស្រពចម្ការស្វាយរបស់ឯកឧត្តម ដែលបាន រៀប ចំឡើងដោយឯកឧត្តមផ្ទាល់ គឺ អស់ទឹកប្រាក់ចំនួន១,៦០០ដុល្លារក្នុង១ហិកតា ហើយឯកឧត្តមបានរៀបចំ រួចរាល់ជាស្ថាពរបានចំនួន១០០ហិកតា ដែលត្រូវចំណាយទឹកប្រាក់សរុបចំនួន១៦០,០០០ដុល្លារ ចំណែក ឯការងារស្រោចស្រពវិញ ឯកឧត្តមប្រើប្រាស់កម្មករចំនួន៤នាក់ ដែលទទួលបានប្រាក់ខែក្នុង ម្នាក់ ចំនួន ២០០ដុល្លារ ក្នុងមួយខែ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញM.r Jordan J. Kunderទៅពិនិត្យមើលទីតាំង ជាក់ស្តែងនៅតំបន់កែវផុសជាមុនសិន ចាំពិភាក្សាគ្នាបន្តទៅទៀត។
|