Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

   ថ្ងៃទី 30 ខែធ្នូ ឆ្នាំ2025
com3_24_12_2013_1 com3_24_12_2013_2
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាថ្ងៃទី២៤ ខែធ្នូ វេលាម៉ោង៨ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣​នៃព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីអំពីការអភិវឌ្ឍវិស័យកសិកម្ម​តាមបច្ចេកវិទ្យាទំនើបនៅកម្ពុជា
ថ្លែងក្នុងឱកាសនៃពិធីបើកអង្គសិក្ខាសាលានេះផងដែរ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ដំណើរការអភិវឌ្ឍន៍​នៅកម្ពុជាបានឈានដល់ការស្តារនិងកសាងឡើងវិញ តាមរយៈការតម្រង់ទិសត្រីវិស័យឆ្ពោះទៅរកការអភិវឌ្ឍ​មួយ​ដែលកាន់តែមាននិរន្តរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ ដោយសារការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងវិស័យនយោបាយទឹក ជាពិសេសការអនុវត្ត យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មពិតជាមានវិសាលភាពធំ និងបានចាប់ផ្តើម ងើបឡើងវិញគួរឲ្យកត់សម្គាល់។ ​ទោះជាយ៉ាងណាក៏ដោយ យើងនៅតែទទួលស្គាល់ថា វិស័យនេះនៅមានភាពរណមលើធម្មជាតិស្ទើរទាំងស្រុងរីឯលទ្ធផលផ្គត់ផ្គង់សេវាបច្ចេកទេស ផ្សេងៗ ដើម្បីលើក កំពស់ កំណើនផលិតភាពកសិកម្ម ក៏ដូចជាការបង្កើនចំណូលដល់គ្រួសារ ដែលកំពុងរស់នៅពឹងផ្អែកលើវិស័យ កសិកម្ម ក៏ពុំទាន់ឆ្លើយតបឲ្យបានសមរម្យតាមអនុសា-សន៍របស់ប្រមុខរាជរដ្ឋាភិបាលនៅឡើយ
ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនផងដែរថា សាលាកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធីបានបង្កើតឡើងក្នុង ន័យ លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាកសិករតាមរយៈវគ្គបណ្តុះ-បណ្តាលជំនាញបច្ចេកទេសមានដូចជា ការសាងសង់ទ្រង់ជ្រូក ការកែលម្អពូជសត្វ ការផ្តល់ចំណី ការការពារនិងព្យាបាលជំងឺ ការកែច្នៃសាច់ និងវគ្គបណ្តុះបណ្តាលផ្នែដំណាំកៅស៊ូ ឈើហូបផ្លែ ធ្វើស្រែដោយប្រើគ្រឿងយន្តត្រាកទ័រ ម៉ាស៊ីនច្រូតស្រូវ រោងម៉ាស៊ីនកិនស្រូវ ការកែច្នៃកៅស៊ូ រោងចក្រចម្រាញ់ប្រេងដូង ព្រមទាំងបង្រៀនជួសជុល និងប្រើប្រាស់ គ្រឿង-យន្តគ្រប់ប្រភេទហើយក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៣ខែ ៦ខែ ឬ១ឆ្នាំ សិក្ខាកាមដែលជា ប្រជាកសិករ ឬនិស្សិត អាចស្វែងរកការងារធ្វើនៅតាមកសិដ្ឋាន ក្រុមហ៊ុន ឯកជន ឬអាចប្រកបអាជីវកម្ម ដោយខ្លួនឯងបាន។ លើសពីនេះទៅទៀត ប្រសិនបើសិក្ខា-កាម ឬនិស្សិតដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះរួច ហើយពុំទាន់មានការងារធ្វើ សាលានឹងជួយសម្រួលរកការងារជូន។
នៅទីបញ្ចប់ ឯកឧត្តមបណ្ឌិតបានសំដែងនូវសេចក្តីសង្ឃឹមដោយសុទិដ្ឋិនិយមថា ប្រជាកសិករទូទាំងប្រទេសប្រមាណ ៨០ភាគរយ នឹងទទួលបាននូវបច្ចេកវិទ្យាថ្មីៗពីសាលាកសិកម្មនេះ ហើយនឹងក្លាយទៅជាចលករមួយបង្កលក្ខណៈឲ្យ ប្រជាកសិករមានជីវភាព សម្បូររុងរឿង ស្របតាមទិសដៅអភិវឌ្ឍន៍សហវត្សន៍ថ្មី និងយុទ្ធសាស្រ្តចតុកោណរបស់ រាជរដ្ឋាភិបាល ហើយសង្ឃឹមថា អង្គភាពជំនាញក៏ដូចជាដៃគូរដែលពាក់ព័ន្ធទាំងឡាយនឹង ខិតខំជួយពង្រឹងផ្សព្វ- ផ្សាយចំណេះដឹងនេះឲ្យមានវិសាលភាពកាន់តែទូលំទូលាយ។

អត្ថបទ និងរូបភាព៖ លេខាធិការអមគណៈកម្មការទី៣


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី