Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញជាគណៈអធិបតីក្នុងអង្គសិក្ខាសាលា នៅសណ្ឌាគារកាំបូឌីយ៉ាណា (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣)

   ថ្ងៃទី 29 ខែធ្នូ ឆ្នាំ2025
com3_23-12-2013-1 com3_23-12-2013-2
នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជា   គណៈអធិបតីក្នុងអង្គសិក្ខាសាលាផ្សព្វ- ​​ផ្សាយ ស្តីអំពី “ការគ្រប់គ្រងឧស្សាហកម្មចិញ្ចឹមជ្រូកនិងទស្សនវិស័យរបស់ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី” ដោយមានការចូលរួមពីប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនិត ឧស្សាហកម្មគ្រប់ខេត្ត រាជធានី ទូទាំងព្រះរាជាណាចកកម្ពុជា ប្រហែលជាង២០០នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ជម្រាបជូនថា ដើម្បីបញ្ឈប់ការនាំចូលជ្រូកមកពីបរទេស ប្រទេសចិន ដែលជាប្រទេសផ្តល់ជំនួយច្រើនជាងគេមកកម្ពុជាបានចំណាយដើមទុនចំនួន២០០លានដុល្លារ​ដើម្បីបើក កសិដ្ឋានចិញ្ចឹមជ្រូកនៅកម្ពុជា ដោយធ្វើកិច្ចសហការវិនិយោគជាមួយក្រុមហ៊ុន ឯកឧត្តមបណ្ឌិត ដោយពុំចាំ បាច់ចំណាយពេលវេលាយូរនោះឡើយ គឺ ធ្វើភ្លាមៗតែម្តង ពីព្រោះរាល់កិច្ចសន្យានានាបានចុះហត្ថលេខា រួមគ្នាចំនួនពីរលើករួចមកហើយ នៅតែពិធីចុះហត្ថលេខាជាផ្លូវការលើកទី៣ម្តងទៀតប៉ុណ្ណោះ។
ឯកឧត្តមបណ្ឌិតបានជម្រាបជូនផងដែរថា : ជ្រូកដែលនឹងត្រូវយកមកចិញ្ចឹម គឺ នាំមកពីចក្រភពអង់គ្លេស ពីព្រោះជ្រូកប្រភេទនេះស៊ីតិច ចិញ្ចឹមឆាប់ធំក្នុងរយៈពេលខ្លី ហើយភាគីចិនគេជ្រើសរើសយកជ្រូកមកពី សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងឲ្យការចិញ្ចឹមកាន់ប្រសើរឡើង គឺ ត្រូវយកពូជជ្រូករួមបញ្ចូលគ្នានិងរកគ្រប់ វិធីដើម្បីឲ្យការចិញ្ចឹមទទួលបានលទ្ធផលល្អ។
ជាចុងក្រោយឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់បន្ថែមទៀតដែរថា​ឯកឧត្តមនឹងសហការជាមួយក្រុមហ៊ុនចិនបើកសាលា
កសិកម្មមួយ​ដើម្បីបណ្តុះបណ្តាល​ជំនាញចិញ្ចឹមជ្រូកឬវិស័យកសិកម្មដល់អ្នកដែលមាន បំណង លើផ្នែកទាំងនេះ ឲ្យមានជំនាញមួយច្បាស់លាស់សម្រាប់យកទៅអនុវត្តន៍ឲ្យទទួលបានលទ្ធផលល្អព្រមទាំងធ្វើការជំរុញនិងលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋទាំងអស់ឲ្យពង្រីកការចិញ្ចឹមជ្រូកបន្ថែមទៀតក្នុងគោលបំណងទប់ស្កាត់ការនាំជ្រូកចូលពីបរទេស៕

រូបភាព និងអត្ថបទ ៖ លេខាធិការដ្ឋានអមគណៈកម្មការទី៣ ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី