Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អាយ ខន អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញណក្ខន្ធសពឧបាសិកា លីវ យីន ត្រូវជាម្តាយក្មេកឯកឧត្តម អ៊ុក ប៊ុនឈឿន

   ថ្ងៃទី 26 ខែវិច្ឆិការ ឆ្នាំ2024


នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា លីវ យីន ត្រូវជាម្តាយក្មេករបស់ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ដែលបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៤:០៥នាទីរសៀល ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។
ក្នុងនាមព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមចូលរួមសម្តែងនូវក្តីទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត ក្នុងការអប់រំទូន្មានបុត្រធីតាទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ទោះបីរូបកាយរបស់ឧបាសិកា បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
ពិធីបុណ្យសពឧបាសិកា ត្រូវបានប្រារព្ធធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ១៩៩៨ ផ្លូវលូ៥ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី