Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញចុះសំណេះសំណាល អាជ្ញាធរក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តកំពង់ចាម

   ថ្ងៃទី 3 ខែមេសា ឆ្នាំ2024


នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុក ក្រុង និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុកំពង់សៀម ស្រុកកោះសូទិន និងក្រុងកំពង់ចាម ខេត្តកំពង់ចាម សរុបចំនួន១៩៦នាក់។
ពិធីសំណេះសំណាលនេះរៀបចំឡើង ដើម្បីក្តាប់នូវស្ថានការណ៍ជាក់ស្តែង ប្រមូលព័ត៌មានលើការ ងារអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ចំពោះគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចព្រមទាំងការត្រៀមខ្លួនដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥៕
ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី