Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​អាជ្ញាធរ​​ស្រុក​ព្រៃនប់ ដើម្បី​ឈ្វេង​យល់​អំពី ដំណើរ​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នៅ​ការិយាល័យ​ប្រជា​ពល​រដ្ឋ​ស្រុក

   ថ្ងៃទី 10 ខែតុសា ឆ្នាំ2024

នារសៀលថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកព្រៃនប់ ដើម្បីឈ្វេងយល់អំពី ដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅការិយាល័យប្រជាពលរដ្ឋស្រុក ការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន ការដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដីនិងការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌរបស់នគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និងភ្នាក់ងារសាធារណៈដ៏ទៃទៀតដែលច្បាប់ដោយឡែកប្រគល់អំណាចឱ្យធ្វើការពិនិត្យបទល្មើសទាក់ទងនឹងវិស័យជំនាញរបស់ខ្លួន និងសំណូមពរអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៅសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី