Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ច

   ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2025

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលាឃុំត្រពាំងសង្កែ ដែលស្ថិតក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីឈ្វេងយល់អំពី ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលផ្តោតលើ៖ គណៈកម្មាធិការដោះស្រាយទំនាស់របស់ក្រុមការងារដោះស្រាយវិវាទផ្សេងៗ ព្រមទាំងវិធីផ្សះផ្សារលើការលែងលះ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ ការបង្កជាសារវន្តរបស់ប្រជាពលរដ្ឋ គឺទំនាស់អំពីបរិហាកេរ្តិ៍ ការបង្ករបួសស្នាមតូចតាច និងទំនាស់អំពីការជំពាក់ប្រាក់ជាដើម ហើយក៏នូវមានទំនាស់ដីធ្លីផងដែរ ដែលជាកត្តាដ៏ស្មុកស្មាញនាពេលបច្ចុប្បន្ននេះ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី