Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន​គណៈ​កម្មការ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​ខេត្តកែប

   ថ្ងៃទី 6 ខែកញ្ញា ឆ្នាំ2024

នារសៀលថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកែប ដឹកនាំដោយឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត តំណាងឲ្យឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកែប ដោយជាប់បេសកកម្មក្រៅប្រទេស ដោយមានការអញ្ជើញចូលរួមពីមន្ទីរជំនាញ ស្នងការនគរបាល កងរាជអាវុធហត្ថប្រចាំនៅខេត្ត ដែលមានការពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៦ព្រឹទ្ធសភា នៅសាលប្រជុំរដ្ឋបាលខេត្តកែប។
ជំនួបពិភាក្សានាពេលនេះ មានគោលបំណងដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ និងការដោះស្រាយទំនាស់ នៅថ្នាក់ស្រុក ក្រុង បញ្ជូនមកថ្នាក់ខេត្តការិយាល័យប្រជាពលរដ្ឋ ការដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដី ការផ្សព្វផ្សាយច្បាប់ និងការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌរបស់នគរបាល កងរាជអាវុធហត្ថ ព្រមទាំងភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទ ល្មើសទាក់ទងនឹងវិស័យជំនាញរបស់ខ្លួន ព្រមទាំងសំណូមពរ អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី