Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន​គណៈ​កម្មការ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​ខេត្ត​តាកែវ ដឹក​នាំ​ដោយ​ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ក្រុម​ប្រឹក្សា​ខេត្ត

   ថ្ងៃទី 3 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ ០៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តតាកែវ ដឹកនាំដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញ ស្នងការនគរបាល កងរាជអាវុធហត្ថប្រចាំនៅខេត្ត ដែលមានការពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ។
ជំនួបពិភាក្សានេះ មានគោលបំណងដើម្បីឈ្វេងយល់អំពី ការអនុវត្តច្បាប់ និងការដោះស្រាយទំនាស់ នៅថ្នាក់ស្រុក ក្រុង បញ្ជូនមកថ្នាក់ខេត្តការិយាល័យប្រជាពលរដ្ឋ ការដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដី ការផ្សព្វផ្សាយច្បាប់ និងការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌរបស់នគរបាល កងរាជអាវុធហត្ថ ព្រមទាំងភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទ ល្មើសទាក់ទងនឹងវិស័យជំនាញរបស់ខ្លួន ព្រមទាំងសំណូមពរ អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី