Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន​គណៈ​កម្មការ​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​ពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​ក្រុម​ប្រឹក្សាឃុំ ស្មៀនឃុំ និង​មន្ត្រី​ពាក់​ព័ន្ធ នៅ​សាលា​ឃុំ​ត្រពាំង​ក្រញូង

   ថ្ងៃទី 3 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃចន្ទ ០៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមន្ត្រីពាក់ព័ន្ធ នៅសាលាឃុំត្រពាំងក្រញូង ដែលស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីឈ្វេងយល់អំពី ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលផ្តោតលើ៖ គណៈកម្មាធិការដោះស្រាយទំនាស់របស់ក្រុមការងារដោះស្រាយវិវាទផ្សេងៗ ព្រមទាំងវិធីផ្សះផ្សារលើការលែងលះ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ ការបង្កជាសារវន្តរបស់ប្រជាពលរដ្ឋ គឺទំនាស់អំពីបរិហាកេរ្តិ៍ ការបង្ករបួសស្នាមតូចតាច និងទំនាស់អំពីការជំពាក់ប្រាក់ជាដើម ហើយក៏នូវមានទំនាស់ដីធ្លីផងដែរ ដែលជាកត្តាដ៏ស្មុកស្មាញនាពេលបច្ចុប្បន្ននេះ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី