Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន​គណៈ​កម្មការ​ទី៦​ព្រឹទ្ធសភា​ បាន​អញ្ជើញជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​ក្រុម​ប្រឹក្សា អាជ្ញាធរ អធិការ​រង​នគបាល​ស្រុក មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ពញាក្រែក

   ថ្ងៃទី 25 ខែកក្កដា ឆ្នាំ2024

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបពិភាក្សាជាមួយនឹងអាជ្ញាធរស្រុកពញាក្រែក
នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សា អាជ្ញាធរ អធិការរងនគបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុកពញាក្រែក ដឹកនាំដោយលោក លី សុភាលីន អភិបាលស្រុកពញាក្រែក ដើម្បីពិភាក្សា និងរកវិធីសាស្ត្រដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្រមូលបានពីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៨ក្នុងស្រុកពញាក្រែក ដែលលើកឡើងក្នុងវេទិកាថ្នាក់ស្រុកស្តីពី ការសិក្សាស្វែងយល់ និងប្រមូលព័ត៌មាន លើការងារអនុវត្តតួនាទី ភារកិច្ចក្រុមប្រឹក្សាឃុំ និងការផ្តល់សេវាសាធាណៈ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី