Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំជាមួយនឹងសាលាដំបូងខេត្តប៉ៃលិន

   ថ្ងៃទី 14 ខែមិថុនា ឆ្នាំ2024
com6_10_6_2016_1
com6_10_6_2016_2 com6_10_6_2016_2
com6_10_6_2016_2 com6_10_6_2016_2
com6_10_6_2016_2 com6_10_6_2016_2

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំជាមួយនឹងសាលាដំបូងខេត្តប៉ៃលិន ក្រោមប្រធានបទ” ការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីរបស់សាលាដំបូងខេត្តប៉ៃលិន និងមន្ត្រីនគរបាលយុត្តិធម៌ចំពោះការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ” ដោយមានការអញ្ជើញចូលរួម ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីនគរបាលយុត្តិធម៌ រួមមាននគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និងភ្នាក់ងារសាធារណៈ ដែលមាននីតិសម្បទាពិសេសសម្រាប់ពិនិត្យ និងទប់ស្កាត់បទល្មើសព្រហ្មទណ្ឌផ្នែករដ្ឋបាលព្រៃឈើ ជលផល បសុពេទ្យ បរិស្ថាន កាំកុងត្រូវ កិច្ចការនារី គយ ពន្ធដារ និងឧស្សាហកម្ម និងសិប្បកម្ម នៅខេត្តប៉ៃលិន។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី