Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំជាមួយនឹងអាជ្ញាធរស្រុកបវេល ខេត្តបាត់ដំបង

   ថ្ងៃទី 13 ខែមិថុនា ឆ្នាំ2024
c6_9_6_2016_1 c6_9_6_2016_1
c6_9_6_2016_3 c6_9_6_2016_3

នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំជាមួយនឹងអាជ្ញាធរស្រុកបវេល ក្រោមប្រធានបទ “អំពីរបៀបដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ នៅមណ្ឌលសេវាកម្មយុត្តិធម៌ស្រុក និងការដោះស្រាយវិវាទផ្សេងៗ ព្រមទាំងការចូលរួមអនុវត្តន៍ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ និងការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួននីមួយៗ” ដោយមានការអញ្ជើញចូលរួម ក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក ប្រធាន និងមន្ត្រីមណ្ឌលសេវាកម្មយុត្តិធម៌ ប្រធាន អនុប្រធាន និងមន្ត្រីរបស់គណៈកម្មការសុរិយោដី ព្រមទាំងប្រធានការិយាល័យជំនាញ និងមន្ត្រីនគរបាលយុត្តិធម៌ ក្នុងស្រុកបវេល ខេត្តបាត់ដំបង។

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី