Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ និងអយ្យការអមតុលាការ និងមន្ត្រីឫភ្នាក់ងារ នគរបាលយុត្តិធម៌ នៅសាលាដំបូង ខេត្តរតនគិរី

   ថ្ងៃទី 25 ខែមេសា ឆ្នាំ2024
cm6-24-04-2014-1
cm6-24-04-2014-2 cm6-24-04-2014-3
cm6-24-04-2014-4
នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណៈកម្មការទី៦ ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ និងអយ្យការអមតុលាការ និងមន្ត្រីឫភ្នាក់ងារ នគរបាលយុត្តិធម៌ ដើម្បីត្រួតពិិនិត្យការអនុវត្តច្បាប់ដែលបានចូលជាធរមានហើយ នៅសាលាដំបូងខេត្ត រតនគិរី។
នាឱកាសនោះគណៈប្រតិភូក៏បានផ្តល់ជូនដល់ចៅក្រមនូវសៀវភៅក្រមព្រហ្មទណ្ឌនិងក្រមនីតិវិធីព្រហ្មទណ្ឌចំនួន០២ ក្បាល ក្រមរដ្ឋប្បវេណី និងនីតិវិធីក្រមរដ្ឋប្បវេណីចំនួន០២ក្បាល ឯកសារស្តីពីព្រឹទ្ធសភា ចំនួន១៥ក្បាល និងព្រឹត្តិបត្រព្រឹទ្ធសភាចំនួន០៥ក្បាល និងព្រះរាជអាជ្ញាសៀវភៅក្រមព្រហ្មទណ្ឌនិងក្រមនីតិវិធីព្រហ្មទណ្ឌ ចំនួន០២ក្បាល ក្រមរដ្ឋប្បវេណី និងនីតិវិធីក្រមរដ្ឋប្បវេណីចំនួន០២ក្បាល ឯកសារស្តីពីព្រឹទ្ធសភាចំនួន១៥ក្បាល និងព្រឹត្តិបត្រ ព្រឹទ្ធសភាចំនួន០៥ក្បាល និងនគបាលយុត្តិធម៌ និងកងរាជអាវុធហត្ថសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌចំនួន០២ក្បាល ក្រមរដ្ឋប្បវេណី និងនីតិវិធីក្រមរដ្ឋប្បវេណី ចំនួន០២ក្បាល និងព្រឹត្តិបត្រព្រឹទ្ធសភាចំនួន០៥ក្បាល៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី