Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាសង្កាត់ឡាបានសៀក និងក្រុមប្រឹក្សាក្រុងបានលុង ខេត្តរតនគិរី

   ថ្ងៃទី 24 ខែមេសា ឆ្នាំ2024
cm6-23-04-2014-1
cm6-23-04-2014-2 cm6-23-04-2014-3
cm6-23-04-2014-4 cm6-23-04-2014-5
នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌(គណៈកម្មការទី៦ ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានជួបសំណេះសំណាល និងពិភាក្សាការងារលើប្រធានបទស្តីពីសកម្មភាពអនុវត្តច្បាប់ទូទៅនិងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងការចូលរួមក្នុងកិច្ចការនីតិកម្ម ជាមួយនឹងក្រុមប្រឹក្សាសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរសង្កាត់រួចមក ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានផ្តល់នូវអនុសាសន៍មួយ ចំនួនដល់អាជ្ញាធរសង្កាត់ ដូចជា៖ ត្រូវខិតខំពង្រឹងការអនុវត្តនូវគោលការណ៍ផែនការប្រតិភូកម្មឲ្យបានល្អប្រសើរត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ វិមជ្ឈការវិសហមជ្ឈការគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីលុបបំបាត់ នូវអំពើអសកម្មនានាទូទាំង សង្កាត់ត្រូវយកចិត្តទុកដាក់និងស្វែងយល់ចំពោះ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដើម្បីឲ្យទទួលបាន ជោគជ័យចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនិងត្រូវយកចិត្តទុកដាក់ចំពោះការបម្រើសេវា សាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរជាងមុនថែមទៀត។
គណៈប្រតិភូក៏បានផ្តល់ជូនដល់សាលាសង្កាត់ឡាបានសៀកនូវសៀវភៅ ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌចំនួន០២ក្បាល ក្រមរដ្ឋប្បវេណី និងនីតិវិធីក្រមរដ្ឋប្បវេណី ចំនួន០២ក្បាល ឯកសារស្តីពី ព្រឹទ្ធសភាចំនួន១០ក្បាល និងព្រឹត្តិបត្រព្រឹទ្ធសភាចំនួន៣០ ក្បាល និងថវិកាក្រុមប្រឹក្សាសង្កាត់ក្នុងម្នាក់ៗ ទទួលបាន១០.០០០រៀល។
បន្ទាប់មកនាព្រឹកថ្ងៃដដែលនោះគណៈប្រតិភូក៏បានជួបសំណេះសំណាលនិងពិភាក្សាការងារលើប្រធានបទស្តីពីការងារអនុវត្ត ច្បាប់ដែលបានចូលជាធរមានហើយ ជាមួយនឹងក្រុមប្រឹក្សាក្រុងបានលុង ខេត្តរតនគិរី។
ក្នុងឱកាសនោះ គណៈប្រតិភូក៏បានផ្តល់ជូនដល់សាលាក្រុងបានលុងនូវសៀវភៅ ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌចំនួន០២ក្បាល ក្រមរដ្ឋប្បវេណី និងនីតិវិធីក្រមរដ្ឋប្បវេណីចំនួន០២ក្បាល ឯកសារស្តីពីព្រឹទ្ធសភាចំនួន១០ក្បាល និងព្រឹត្តិបត្រព្រឹទ្ធសភាចំនួន២០ក្បាលផងដែរ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី