Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន អញ្ជើញធ្វើបទបង្ហាញស្តីពី តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី១៩នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស

   ថ្ងៃទី 22 ខែវិច្ឆិការ ឆ្នាំ2024

com6_22-11-2013-1 com6_22-11-2013-2

នារសៀលថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ២០១៣ ​នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦​ព្រឹទ្ធសភា បានអញ្ជើញធ្វើបទ​បង្ហាញ​ស្តីពី តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី១៩ ចំនួន៩០នាក់ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានអញ្ជើញមកទស្សកិច្ចសិក្សានៅព្រឹទ្ធ​សភា​។

ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមាន​ប្រសាសន៍ថា ព្រឹទ្ធសភា កើតឡើង​តាមរយៈការបោះឆ្នោតរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមណ្ឌល​​​​ភូមិភាគ​ទាំង៨ ហើយព្រឹទ្ធសភា​ មានមុខងារសំខាន់ៗ៣គឺ ទី១-មុខងារនីតិកម្ម ដែលជាមុខងារ​ធ្វើច្បាប់ និងផ្តល់យោបល់ក្នុងការអនុម័តលើសេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបញ្ជូនមកព្រឹទ្ធសភា ទី២-មុខងារតំណាង ដែលជាមុខងារតំណាងឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ក៏ដូចជាប្រជាពលរដ្ឋទូទាំង​ប្រ​​ទេស​ និងទី៣-មុខងារត្រួតពិនិត្យ ដែលជាមុខងារត្រួតពិនិត្យក្នុង​ការអនុវត្តច្បាប់នានាដែលបានចូល​​ជាធរមាន។
ឯកឧត្តម ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍ផ្តាំផ្ញើរដល់សិក្ខាកាមជាមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី១៩ នៃកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស ឲ្យខិតខំប្រឹងប្រែងក្នុងការបំពេញ​ភារ​កិច្ច ដើម្បីការពារ និងស្វែងរកនូវយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល​៕

រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទនាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី