Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៦ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ ចុះសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់ និងការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ នៅខេត្តតាកែវ

   ថ្ងៃទី 2 ខែវិច្ឆិការ ឆ្នាំ2024

CM-04-11-2013-2

CM-04-11-2013-3

CM-04-11-2013-1

កាលពីថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ២០១៣ គណៈប្រតិភូកម្មការនីតិកម្ម និងយុត្តិធម៌ ហៅកាត់គណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំ ដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន គណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារ ជាមួយនឹងឯកឧត្តម ឡាយ វណ្ណៈ អភិបាលរងខេត្តតាកែវដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់និងការដោះស្រាយវិវាទក្នុងនិងក្រៅប្រព័ន្ធតុលាការនៅសាល ប្រជុំសា លាខេត្តតាកែវ។
ឯកឧត្តម ឡាយ វណ្ណៈ អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះ វត្តមានគណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ដែលបានចំណាយពេលវេលា ដើម្បីចុះតាមដាន និងពិនិត្យមើល នូវការអនុវត្តច្បាប់នានា ដែលបានចូលជាធរមាន ព្រមទាំងស្វែងយល់អំពីការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធ តុលាការ នៅទូទាំងខេត្តតាកែវ។
ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា វត្តមានរបស់គណៈប្រតិភូនាពេលនេះ រឹតតែធ្វើឲ្យថ្នាក់ ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់កាន់តែមានកម្លាំងចិត្តក្នុងការខិតខំយកចិត្តទុកដាក់នូវរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាពជាមុនថែមទៀត។
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីគោលបំណង នៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនាពេល នេះ គឺដើម្បីឈ្វេងយល់អំពីរចនាសម្ព័ន្ធតុលាការ អយ្យការខេត្ត និងមន្ត្រីនគបាលយុត្តិ ធម៌ ការអនុវត្តក្រមទាំង៤ គឺក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រមទណ្ឌ ក្រមរដ្ឋប្បវេណី ក្រម នីតិវិធីរដ្ឋប្បវេណី ការអនុវត្តច្បាប់នានាដែលបានប្រកាសឲ្យប្រើប្រាស់ ព្រមទាំងរបៀបនៃការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ ក្នុងខេត្តតាកែវ។
ឯកឧត្តម ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចទាំងបី ដែលជាប្រមុខដឹកនាំរបស់រដ្ឋាភិបាល គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រ ជាពលរដ្ឋទូទាំង ខេត្តតាកែវទាំងអស់។
ឯកឧត្តម ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីតួនាទីភារកិច្ចរបស់គណៈកម្មការទាំង៩ ព្រឹទ្ធសភា និងតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា និង មុខងារទាំងបីរបស់ព្រឹទ្ធសភា គឺ១-មុខងារនីតិកម្ម ទី២-មុខងារជាតំណាង និងទី៣-មុខងារត្រួតពិនិត្យជាមួយគ្នានោះព្រឹទ្ធសភាក៏មានមុខងារសំខាន់មួយទៀតគឺជាតំណាងឲ្យផលប្រយោជន៍ប្រជាជាតិខ្មែរ ទាំងមូល។
ឯកឧត្តម ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍បន្ថែមថា រាល់បញ្ហាប្រឈមនិងសំណូមពរដែល អាជ្ញាធរខេត្ត តុលាការ អយ្យការខេត្ត បានលើក ឡើង គណៈប្រតិភូនឹងរៀបចំធ្វើជារបាយការណ៍ ដើម្បីរាយការណ៍ជូន ដល់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងផ្តល់អនុសាសន៍ជូនដល់ក្រសួង ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធនានា ដើម្បីជួយកែលម្អនូវចំណុចខ្វះខាត និងជួយសម្រួលដល់ការលំបាកដែល អជ្ញាធរខេត្តតុលាការអយ្យការខេត្តបានជួបប្រទះ កន្លងមក។គណៈប្រតិភូក៏បានផ្តល់ជាឯសារច្បាប់មួយចំនួនជូនដល់ថ្នាក់ដឹកនាំខេត្ត តុលា ការ អយ្យការខេត្តដូចជា៖ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និងសេចក្តីពន្យល់ក្រមរដ្ឋប្បវេណី ភាគទី១ ទីភាគ២ និងព្រឹត្តិ បត្រព្រឹទ្ធសភា ទុកជាឯកសារ និងសម្រាប់ អនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀតក្នុងការស្វែងរក យុត្តិធម៌ជូនប្រជាពលរដ្ឋ។
តមកនារសៀលថ្ងៃដដែលនោះ គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា បាន ជួបសំណេះ សំណាលនិងពិភាក្សាការងារ ជាមួយនឹងមេភូមិ និងក្រុមប្រឹក្សាឃុំសំរោង ស្រុកសំរោង ខេត្តតាកែវក្នុងគោលបំណងដើម្បី ឈ្វេង យល់អំពីការអនុវត្ត ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ(ការបែងចែកដីធ្លី)(២០០១)ច្បាប់ភូមិបាល(២០០៥) ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន(២០១២)ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទអាពាហ៍ពិ-ពាហ៍ក្រមរដ្ឋប្បវេណីជំពូក៣(២០០៨)ការអនុវត្តគោលនយោបាយវិមជ្ឈការវិសហមជ្ឈការច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ/ សង្កាត់ និងផែនការអភិវឌ្ឍឃុំ និងការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានផ្តល់ថវិកាដល់ក្រុមប្រឹក្សាឃុំ មេភូមិ ដែលបានអញ្ជើញចូលរួមដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៣០.០០០រៀល៕

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី