Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ចុះសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់ និងការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ នៅខេត្តកំពត

   ថ្ងៃទី 6 ខែឧសភា ឆ្នាំ2024

Com6_06_05_2013_1 Com6_06_05_2013_2
កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ហៅកាត់គណៈកម្មការទី៦ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ នឹងឯកឧត្តម ខូយ ឃុនហួរ អភិបាលខេត្តកំពត ដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់ និងការដោះស្រាយ វិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ នៅសាលប្រជុំសាលាខេត្តកំពត។

ឯកឧត្តម ខូយ ឃុនហួរ អភិបាលខេត្តកំពត បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះវត្តមាន របស់គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដើម្បីចុះតាមដាន និងពិនិត្យមើលនូវការអនុវត្ត ច្បាប់នានា ដែលបានចូលជាធរមាន ព្រមទាំងស្វែងយល់អំពីការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ នៅទូទាំងខេត្តកំពត។
ឯកឧត្តម អភិបាលខេត្តកំពត បានមានប្រសាសន៍បន្តថា វត្តមានរបស់គណៈប្រតិភូនាពេលនេះ រឹតតែធ្វើឲ្យថ្នាក់ដឹក នាំខេត្តគ្រប់លំដាប់ថ្នាក់ កាន់តែមានកម្លាំងចិត្តក្នុងការខិតខំយកចិត្តទុកដាក់អនុវត្តនូវរាល់គោលនយោបាយរបស់រាជរដ្ឋាភិ- បាល កាន់តែមានប្រសិទ្ធភាពថែមទៀត។
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ អំពីគោលបំណង នៃការចុះ បំពេញបេសកកម្មរបស់គណៈកម្មការនាពេលនេះ គឺដើម្បីឈ្វេងយល់អំពីរចនាសម្ព័ន្ធតុលាការ អយ្យការ ខេត្ត និង មន្ត្រីនគរបាលយុត្តិធម៌ ការអនុវត្តក្រមទាំង៤ គឺក្រម ព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រម- នីតិវិធីរដ្ឋប្បវេណី ការអនុវត្តច្បាប់ និងការអនុវត្តច្បាប់នានាដែលបានប្រកាសឲ្យប្រើប្រាស់ព្រមទាំងរបៀប នៃការដោះស្រាយវិវាទ ក្នុង និងក្រៅប្រព័ន្ធតុលាការ។
ឯកឧត្តម ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចទាំងបី ដែលជាប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គ- មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋ- មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពត។
ឯកឧត្តម ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីប្រវត្តិ និងតួនាទីភារកិច្ចរបស់គណៈកម្មការ ទាំង៩ព្រឹទ្ធសភា និងតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា និងមុខងារទាំង បីរបស់ព្រឹទ្ធសភា គឺទី១-មុខងារនីតិកម្ម ទី២-មុខងារជាតំណាង និងទី៣-មុខងារត្រួតពិនិត្យ។
ឯកឧត្តម ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ក៏បានលើកឡើងផងដែរអំពីការចូលរួមរបស់ ប្រជាពលរដ្ឋក្នុងការងារធ្វើ ច្បាប់តាមរយ:តំណាងរបស់ខ្លួន និងសេចក្តីបំភ្លឺរបស់ថ្នាក់មូលដ្ឋាន តុលាការ អយ្យការខេត្ត និងមន្រ្តី នគរបាល យុត្តិធម៌ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹង នីតិរដ្ឋពិតប្រាកដ។
ឯកឧត្តម ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍បន្ថែមថា រាល់បញ្ហាប្រឈម និងសំណូមពរដែល អាជ្ញាធរខេត្ត តុលាការ អយ្យការខេត្ត បានលើកឡើង គណៈប្រតិភូនឹងរៀបចំធ្វើជារបាយការណ៍ដើម្បីរាយការណ៍ជូន ដល់គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងផ្តល់អនុសាសន៍ជូនដល់ ក្រសួង ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធនានា ដើម្បីជួយ កែលម្អនូវចំណុចខ្វះខាត និងជួយសម្រួលដល់ការលំបាកដែលអាជ្ញាធរខេត្ត តុលាការ អយ្យការខេត្ត បានជួប ប្រទះកន្លងមក។
គណៈប្រតិភូក៏បានផ្តល់ជាឯកសារច្បាប់មួយចំនួនជូនដល់ថ្នាក់ដឹកនាំខេត្ត តុលាការ អយ្យការ ខេត្ត ដូចជា ក្រម- ព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និងសេចក្តីពន្យល់ក្រមរដ្ឋបបវេណីភាគ- ទី១ និងភាគទី២ ទុកសម្រាប់អនុវត្តច្បាប់ឲ្យកាន់តែមានប្រ សិទ្ធភាពថែមទៀតក្នុងការស្វែងរកយុត្តិធម៌ជូនប្រជា- ពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា បានជួបសំណេះសំណាល និងពិភាក្សាការងារជា មួយនឹងមេភូមិ និងក្រុមប្រឹក្សាឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ក្នុងគោលបំណងនៃជំនួបពិភាក្សាគឺដើម្បីឈ្វេង យល់អំពីការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និង កិច្ចការពារជនរងគ្រោះ(២០០៥) ច្បាប់ភូមិ- បាល(២០០១)(ការបែងចែកដីធ្លី) ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន(២០១២) ច្បាប់ស្តីពីការបង្រ្កាបអំពើជួញ- ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ(២០០៨) ក្រមរដ្ឋប្បវេណី ជំពូកទី៣អាពាហ៍ពិពាហ៍ ការអនុវត្តគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងផែនការ អភវិឌ្ឍន៍ឃុំ និងការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី