Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ចុះជួបសំណេះសំណាលជាមួយនឹងមេភូមិ និងក្រុមប្រឹក្សាឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត

   ថ្ងៃទី 3 ខែឧសភា ឆ្នាំ2024
com6_03_05_2013_1 com6_03_05_2013_2
កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ហៅកាត់ គណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន   គណៈកម្មការ បានអញ្ជើញចុះជួប សំណេះសំណាល និងពិភាក្សាការងារជាមួយនឹងមេភូមិ និងក្រុមប្រឹក្សាឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

គោលបំណងនៃជំនួបពិភាក្សា គឺដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និង កិច្ចការពារជនរងគ្រោះ(២០០៥) ច្បាប់ភូមិបាល(២០០១)(ការបែងចែកដីធ្លី) ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន(២០១២) ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ(២០០៨) ក្រមរដ្ឋប្បវេណី ជំពូកទី៣អាពាហ៍ពិពាហ៍ ការអនុវត្តគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ និងផែនការ អភវិឌ្ឍន៍ឃុំ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី