Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
គណៈកម្មការទី៦ ព្រឹទ្ធសភា ចុះស្វែងយល់អំពីការរៀបចំ និងការតាក់តែងច្បាប់ នៅក្រសួងយុត្តិធម៌

   ថ្ងៃទី 16 ខែកក្កដា ឆ្នាំ2024

com6_10_7_2012_1កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២ នៅទីស្តីការក្រសួងយុត្តិធម៍ គណៈកម្មការនីតិកម្ម និង​យុត្តិធម៍ ហៅកាត់គណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន​គណៈកម្មការ បានអញ្ជើញជួបសវនាការជាមួយនឹងឯកឧត្តម ហ៊ី សោភា​ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៍ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីការរៀបចំ និងការតាក់តែងច្បាប់ ការបណ្តុះបណ្តាលធនធាន​មនុស្សការទំនាក់ទំនងជាមួយនឹងតុលាកា និងការផ្សព្វផ្សាយ ច្បាប់នានាដែលបានចូលជាធរមាន។

ក្នុងជំនួបសវនាការនោះ ឯកឧត្តម អ៊ុក ប៊ុនឈឿនប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមាន ប្រសាសន៍ថា com6_10_7_2012_2គណៈកម្មការទី៦ ព្រឹទ្ធសភាគឺជាអង្គការចាត់តាំងរបស់ព្រឹទ្ធសភាស្ថិតនៅក្នុងស្ថាប័ន ព្រឹទ្ធសភា ដែលមានតួនាទី ជួយព្រឹទ្ធសភា ក្នុងការពិនិត្យសេចក្តីស្នើច្បាប់ សេចក្តីព្រាងច្បាប់ បញ្ហា​ប្រឈមនានា ការធ្វើសេចក្តីស្នើបទបញ្ជាផ្ទៃក្នុង ផ្តល់ព័ត៍មាន និងទទួលសំណូមពរពីប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋានពិនិត្យរាល់សកម្មភាពក្នុងវិស័យនីតិកម្ម និងយុត្ថាធិការដែលទាក់ទងនឹងគោលការណ៍ វិមជ្ឍការ វិសហមជ្ឍការក្នុងភូមិភាគ ឬថា្នក់ជាតិជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និង​ព្រឹទ្ធសភា។

ឯកឧត្តមបានបន្តថា តួនាទី ភារកិច្ចនេះ គណៈកម្មការមានបេសកកម្មរួមចំណែកស្វែងយល់និង បម្រើឲ្យវិស័យយុត្តិធម៍សង្គមក្នុងអង្គការនីតិប្បញ្ញត្តិ​ ចុះស្រាវជ្រាវ និងធ្វើសកម្មភាពប្រមូលព៍ត័មា​នជាក់​លាក់ ដើម្បីជាមូលដ្ឋានក្នុងការតាក់តែងច្បាប់ឲ្យសមស្របទៅនឹងការអនុវត្តច្បាប់ និងរួមគ្នាកាត់បន្ថយ​នូវរាល់អំពើល្មើសក្នុងសង្គមជាតិ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី