Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញនាំយកអំណោយសម្តេចតេជោប្រធានព្រឹទ្ធសភាចែកជូនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅឃុំត្រពាំងវែង
 ថ្ងៃពុធ ទី​15 ខែមករា ឆ្នាំ​2025

   

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោប្រធានព្រឹទ្ធសភា ទៅចែកជូនប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុបចំនួន១៧០នាក់។

ឯកឧត្តមបាននាំយកសារុង និងថវិការបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចែកជូនដល់ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំត្រពាំងវែងសរុបចំនួន១៧០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួន១ និងថវិកា២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំត្រពាំងវែងចំនួន៣.២១០.០០០៛ និងឧបត្ថម្ភបុណ្យសពចំនួន២០គ្រួសារ សរុបថវិកាចំនួន៣.២០០.០០០៛ ដែលចំណាយថវិកាសរុបចំនួន ១១.៥១០.០០០៛…។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី