នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី២៨ (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីបញ្ជាការដ្ឋានទ័ពពិសេស ស្ថិតនៅភូមិតាកេរ្តិ៍ថ្មី សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។