នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំក្នុងកិច្ចព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដើម្បីពិនិត្យហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ០២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ស្ថិតនៅវិមានព្រឹទ្ធសភា។