នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរទិវាឯករាជ្យ លើកទី៧៧ នៃសាធារណរដ្ឋឥណ្ឌា រៀបចំដោយលោកជំទាវបណ្ឌិត Devyani Khobragade អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត Aakash Singh ស្ថិតនៅសណ្ឋាគារ Hyatt Regency Phnom Penh។