Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងភូមិចំនួន០៣ នៃឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង
 ថ្ងៃពុធ ទី​21 ខែមិថុនា ឆ្នាំ​2023

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា(គណៈកម្មការទី១០) និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន០៣ភូមិ គឺ ភូមិឈើនាង ភូមិស្វាយកើត និងភូមិស្វាយលិច នៃឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងនាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ជូនចំពោះអាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តមប្រធាន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន

ជាពិសេសសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

ក្នុងបរិយាកាសដ៏ស្និតស្នាលនោះ ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភដល់អាជ្ញាធរភូមិ ឃុំ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងម្នាក់ៗថវិកា ២០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ២៦,១៨០,០០០រៀល (ម្ភៃប្រាំមួយលាន មួយសែន ប្រាំបីម៉ឺនរៀល)។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី