ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Jo Oseop និងឯកឧត្តម Kim Minki សមាជិករដ្ឋសភាកូរ៉េ និងក្រុមធុរកិច្ចកូរ៉េ
ថ្ងៃសុក្រ ទី2 ខែមិថុនា ឆ្នាំ2023
នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Jo Oseop និងឯកឧត្តម Kim Minki សមាជិករដ្ឋសភាកូរ៉េ និងក្រុមធុរកិច្ចកូរ៉េផ្នែកឡូជីស្ទីកនៃក្រុមហ៊ុន Lotte Global។ ក្នុងជំនួបនេះ ភាគីទាំងនេះបានពិភាក្សាគ្នាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការដ៏ល្អរវាងប្រទេស សភានិងប្រជាជនទាំងទាំងពីរ ព្រមទាំងផ្លាស់ប្តូរព័ត៌មាន និងទស្សនៈលើឱកាស និងបរិយាកាសវិនិយោគដែលមានសក្តានុពលរវាងប្រទេសទាំងពីរ។
ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានជម្រាបភាគីកូរ៉េអំពីទំហំពាណិជ្ជកម្ពុជា និងការវិនិយោគកើនឡើងរវាងប្រទេសទាំងពីរ ក្របខ័ណ្ឌច្បាប់គាំទ្រការវិនិយោគ និងលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគកូរ៉េនៅកម្ពុជា និងបានអំពាវនាវឲ្យវិនិយោគិនកូរ៉េកាន់តែច្រើនមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអរគុណរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកូរ៉េដែលបានជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ខកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
អត្ថបទពាក់ព័ន្ធ