ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងវេទិកាជេជូ លើកទី១៨
ថ្ងៃសុក្រ ទី2 ខែមិថុនា ឆ្នាំ2023
នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងវេទិកាជេជូ លើកទី១៨ ដើម្បីសន្តិសភាព និងវិបុលភាព (Jeju Forum for Peace and Prosperity 2023) ក្រោមមូលបទ “សហការគ្នាដើម្បីសន្តិភាព និងវិបុលភាពប្រកបដោយចីរភាព នៅឥណ្ឌូប៉ាស៊ីហ្វិក” ដោយផ្តោតសំខាន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការអន្តរជាតិរួមគ្នា ដើម្បីរក្សាសន្តិភាព សេ្ថរភាព និងវិបុលភាព ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបន្ទាន់នៃការប្រែប្រួលអាកាសធាតុ។
អត្ថបទពាក់ព័ន្ធ