គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានអញ្ជើញចូលរួមពិធីអាហារពេលល្ងាច ដែលត្រូវបានរៀបចំទទួល ដោយប្រធានគណៈកម្មាធិការរៀបចំវេទិកាថ្នាក់ដឹកនាំអាស៊ាន-កូរ៉េ និងមានការចូលរួមជាកិតិ្តយសដោយឯកឧត្តម Oh Young-Hoon អភិបាលខេត្តស្វយ័តជេជូ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តជេជូ សាធារណរដ្ឋកូរ៉េ។