នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងវេទិកាថ្នាក់ដឹកនាំអាស៊ាន-កូរ៉េ (ASEAN-Korea Leader Forum) ដែលប្រព្រឹត្តទៅនៅកោះជេជូ នៃសាធារណរដ្ឋកូរ៉េ ។
វេទិកានេះ មានគោលបំណងលើកកម្ពស់ស្ថិរភាព សាមគ្គីភាព និងសន្តិសុខសេដ្ឋកិច្ចដែលមានប្រយោជន៍ទៅវិញទៅមក តាមរយៈការកំណត់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងសភា និងធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ និងអាស៊ាន។