នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរសន្និបាតសមាគមមនុស្សចាស់ ឃុំត្រពាំងវែង ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមចំនួន ១០០នាក់ ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភសមាជិកនៃអង្គពិធីទាំង ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល និងបានចូលរួមរំលែកទុក្ខជាមួយប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារទើបទទួលមរណៈភាពចំនួន ០៨ គ្រួសារ និងចូលបច្ច័យបុណ្យ ក្នុង១គ្រួសារ ថវិកា ២០០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ៣,៦០០,០០០រៀល។