នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៤៥ នាទី ឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងជំនួបសម្តែងការគួរសមរវាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិមានព្រឹទ្ធសភា។