Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ នៅឃុំត្រពាំងវែង
 ថ្ងៃអាទិត្យ ទី​15 ខែមករា ឆ្នាំ​2023


នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា(គណៈកម្មការទី១០) បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋសរុបជាង៣០០នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា(៧ មករា ១៩៧៩-៧ មករា ២០២៣) នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានឧបត្ថម្ភថវិកាជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងម្នាក់ៗ ២០.០០០រៀល ឧបត្ថម្ភថវិកាសម្រាប់អភិវឌ្ឍន៍លេីប្រព័ន្ធលូ ៨.០០០.០០០រៀល និងថវិកាចំណាយផ្សេងៗក្នុងកម្មវិធីសរុប១៥លានរៀល៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី