Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងពិធីកាត់ឬសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានានៅវត្តវិហារបិទមាស
 ថ្ងៃអាទិត្យ ទី​15 ខែមករា ឆ្នាំ​2023

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងពិធីកាត់ឬសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តវិហារបិទមាសទិសឧត្តរ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានប្រគេនបច្ច័យដល់វត្តវិហារ បិទមាស សម្រាប់បន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែម មានទឹកប្រាក់ចំនួន ២៥,៣១០,០០០ រៀល ។ សមិទ្ធផល ក្នុងវត្តវិហារបិទមាស ដែលត្រូវបានកាត់ឬសសីមា ប្រារព្ធពិធីបុណ្យឆ្លងដាក់ប្រើប្រាស់នាពេលនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កសាងឡើងតាមរយៈនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត និងពុទ្ធបរិស័ទចំណុះជើងវត្ត រួមមាន ព្រះវិហារថ្មី១ខ្នង , សាលាធម្មសភា , មហាកុដិ១ខ្នង , បណ្ណាល័យ , សាលាបាលី , ទិញដីស្រែពង្រីកទីធ្លា ១ហិកតា រួមនិងសមិទ្ធផលផ្សេងៗទៀត៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី