ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ នៅឃុំគោកត្រប់
ថ្ងៃសៅរ៌ ទី14 ខែមករា ឆ្នាំ2023
នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា(គណៈកម្មការទី១០) បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋសរុបជាង៣០០នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា(៧ មករា ១៩៧៩-៧ មករា ២០២៣) នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសចុងបញ្ចប់នៃកម្មពិធីសំណេះសំណាល ឯកឧត្តម ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី និងថវិកាសម្រាប់ចំណាយផ្សេងៗ សរុបជាង៧លានរៀល៕
ប្រភព៖នាយកដ្ឋានព័ត៌មាន