នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលាវាយតម្លៃហានិភ័យ នៃការកើតភាពមិនប្រក្រតីក្នុងវិស័យសុខាភិបាល ។ សិក្ខាសាលាដ៏មានសារសំខាន់នេះ រៀបចំឡើងក្រោមកិច្ចសហការរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងបទឧក្រិដ្ឋ និងគ្រឿងញៀន(UNODC) និងអង្គភាពប្រឆាំងអំពើពុករលួយ ស្ថិតនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។