Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

គណៈកម្មការទី១០ព្រឹទ្ធសភា រៀបចំពិធីជប់លៀងជូនគណៈប្រតិភូព្រឹទ្ធសភាថៃ
 ថ្ងៃព្រហស្បតិ៍ ទី​29 ខែកញ្ញា ឆ្នាំ​2022


នារាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានរៀបចំពិធីជប់លៀងជូនដល់គណៈប្រតិភូគណៈកម្មការស៊ើបអង្កេត អំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដឹកនាំដោយឧត្តមនាវីឯក សិសថាវ៉ត វង្សសុវណ្ណ ប្រធានគណៈកម្មការ ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សមាជិក សមាជិកាក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជាជាមួយសភានៃព្រះជាណាចក្រថៃឡង់ដ៏ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី