Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
 ថ្ងៃសុក្រ ទី​23 ខែកញ្ញា ឆ្នាំ​2022


នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជៀប ស៊ីវន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ នីតិកាលទី៦ និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២១:២០នាទី ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។

សពរបស់ឯកឧត្តម ជៀប ស៊ីវន ត្រូវបានតម្កល់ប្រារព្ធធ្វើពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានបុរីមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ១០១ ផ្លូវ M០៧ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី