Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការងារប្រឆាំងអំពើពុករលួយ ជាមួយគណៈប្រតិភូព្រឹទ្ធសភាថៃ
 ថ្ងៃពុធ ទី​21 ខែកញ្ញា ឆ្នាំ​2022

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-ថៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្តីពីការត្រៀមជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការសិក្សាស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងការពង្រឹងអភិបាលកិច្ចល្អ ព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅវិមានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែម ដើម្បីញុំាងឱ្យការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍នាពេលខាងមុខកាន់តែស៊ីជម្រៅ ផ្តល់នូវអត្ថប្រយោជន៍ដល់គណៈកម្មការ ក៏ដូចជាព្រឹទ្ធសភានៃប្រទេសកម្ពុជា-ថៃ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការការងារឱ្យកាន់តែប្រសើរឡើងថែមទៀត។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការចូលរួមពីសំណាក់សមាជិក សមាជិកាគណៈកម្មការទី១០ ព្រឹទ្ធសភា ក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-ថៃ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្ថិតនៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី