នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពនិងលទ្ធផលការងារ របាយការណ៍ថវិការបស់គណៈកម្មការប្រចាំខែសីហា ឆ្នាំ២០២២ និងការត្រៀមជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ជាមួយគណៈកម្មាធិការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភាព្រះរាជាណាចក្រថៃឡង់ដ៏ ស្ថិតនៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា។