Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

លោកជំទាវ ឯម ផលាមុនី បានអញ្ជើញអបអរសាទរពិធីបុណ្យរុក្ខទិវាជាមួយរដ្ឋបាលស្រុកប្រាសាទបាគង
 ថ្ងៃសុក្រ ទី​29 ខែកក្កដា ឆ្នាំ​2022


នាព្រឹកថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី លោកជំទាវ ឯម ផលាមុនី សមាជិការគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយរដ្ឋបាលស្រុកប្រាសាទបាគង អបអរសាទរពិធីបុណ្យរុក្ខទិវា ៩ កក្កដា ២០២២ ដឹកនាំដោយលោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងដោយមានចូលរួមពីសំណាក់មន្ត្រីរាជការ ព្រះសង្ឃ និងសិស្សានុសិស្ស ស្ថិតនៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងឱកាសនោះ សមាជិកនៃអង្គពិធីបានចូលរួមដាក់ដាំកូនឈើប្រភេទ នាងនួន កកោះ បេង ក្រញូង និងចន្ទគ្រឹះស្នា សរុបចំនួន ១,០០០ដើម។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី