Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ
 ថ្ងៃច័ន្ទ ទី​4 ខែកក្កដា ឆ្នាំ​2022

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីចំនួន ០១ខ្នង កម្ពស់០២ជាន់ មាន១៥បន្ទប់ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការជូនវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីមន្ទីរអប់រំជ្រោយចង្វារ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន ក្រុមកាយរិទ្ធ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី