នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៩:៣០នាទី ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំព្រះធាតុ និងស្មៀន ដឹកនាំដោយលោក ជ្រា អេងឆុង ប្រធានក្រុមប្រឹក្សា ស្តីពីការងារត្រៀមលក្ខណៈសម្បត្តិក្នុងការការពារសន្តិសុខ រក្សាសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក្នុងរយៈពេលនៃការឃោសនាបោះឆ្នោតនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ស្ថិតនៅសាលាឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមប្រឹក្សាឃុំផងដែរ។