Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
 ថ្ងៃអង្គារ៍ ទី​24 ខែឧសភា ឆ្នាំ​2022

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំត្រពាំងវែង រួមជាមួយប្រជាការពារភូមិ ឃុំ ដឹកនាំដោយលោកស្រី យ៉ា សារឿន ប្រធានក្រុមប្រឹក្សាឃុំ ដើម្បីឈ្វេងយល់អំពីការត្រៀមលក្ខណៈសម្បត្តិក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ ក្នុងរយៈពេលនៃការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ស្ថិតនៅសាលាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នាឱកាសនោះផងដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាជូនដល់ក្រុមប្រឹក្សាឃុំចំនួន ៦៥,៨០០,០០០រៀល សម្រាប់បម្រើឱ្យការអភិវឌ្ឍភូមិ ឃុំ និងរៀបចំអាហារការងារដល់អាជ្ញាធរមូលដ្ឋាន ពិសេសបងប្អូនប្រជាការពារ ដែលតែងតែយកកម្លាំងកាយចិត្ត និងពេលវេលា ថែរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាក់សាធារណៈជូនប្រជាពលរដ្ឋ ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី