គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាក្ខន្ធសពឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន
ថ្ងៃអង្គារ៍ ទី17 ខែឧសភា ឆ្នាំ2022
នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ឯកឧត្តម ហែម ខន អនុប្រធាន និងឯកឧត្តម ឡាន់ ឆន លេខាធិការ បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមកិតិ្តសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាក្ខន្ធសពឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា ដែលបានទទួលមរណភាព នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។
សពឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា នៅភូមិគ្រឹះលេខ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ៕
អត្ថបទពាក់ព័ន្ធ