នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី១០ ទាំង០៥រូប បានអញ្ជេីញជាកិត្តិយសក្នុងពិធីបុណ្យវិសាខបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាចក្រកម្ពុជា ព្រមទាំងលោកជំទាវ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា នៅសាលាបុណ្យចំពីមុខព្រះមហាសក្យមុនីចេតិយ ស្ថិតក្នុងបរិវេណជើងភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះសង្ឃរាជទាំងពីរគណៈព្រះសង្ឃ មន្ត្រីអ្នកមុខ អ្នកការ មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ។